បក្សកាន់អំណាចរបស់​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់​គ្រប់​រាជធានី-ខេត្តទាំង​អស់​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦​ ដែលចេញដោយ គ.ជ. ប  បង្ហាញថា​គណបក្សប្រជាជនរបស់​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួលបាន​សំឡេង​ច្រើន​ជាងគេនៅគ្រប់រាជធានី-​ខេត្តទាំងអស់។

តាមតារាងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែលបានប្រកាសនៅព្រឹកនេះ គណៈម្មាធិការរៀបចំការបោះឆ្នោត ឲ្យដឹងថា គណបក្សដែលទទួលបានសំឡេងច្រើនជាងគេមាន គណបក្សប្រជាជនកម្ពុជាដែលទទួលបាន​ ៤,៨៨៩,១១៣សំឡេងទូទាំងប្រទេស។ ឯគណបក្សដែលបានសំលេងលំដាប់ទី២ និងទី៣ គឺ គណបក្សហ៊្វុនស៊ីនប៉ិចទទួលបាន ៣៧៤,៥១០សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន​ ៣០៩,៣៦៤សំឡេង។

ចំណែកគណបក្សដែលទទួលបានសំឡេងតិចជាងគេគឺគណបក្សរស្មីខេមរា ដែលទទួលបាន​តែ ៤២១២ សំឡេង ប៉ុណ្ណោះនៅទូទាំងប្រទេស។

គ.ជ.ប ក៏បានចេញសេចក្តីសម្រេចមួយនៅថ្ងៃនេះដែរ ដោយឲ្យគណបក្សដែលបានឈរ​ឈ្មោះបោះឆ្នោត អាចប្តឹងពីលទ្ធផលបណ្តោះអាសន្ននេះក្នុងរយៈពេល៧២ម៉ោង។

គ.ជ.ប បញ្ជាក់ឲ្យដឹងថា ចំនួនអ្នកទៅបោះឆ្នោតអាណត្តិនេះមានជាង៨៣ភាគរយ ដោយក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨,៣៨០,២១៧នាក់ ហើយអ្នកដែលទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ