អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន Keisuke HONDA ត្រូវបានតែងតាំងជាផ្លូវការ ឲ្យធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសគោព្រៃកម្ពុជា។
ការតែងតាំងនេះ ធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅឯសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ សីហានេះ។
អតីតកីឡាករជម្រើសជាតិជប៉ុន ដែលលេងនៅតំបន់ខ្សែប្រយុទ្ធមានវ័យ ៣២ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លឹបយក្សអ៊ីតាលី AC Milan ហើយបានផ្លាស់ទៅលេងឲ្យក្លឹប Pachuca នៅប្រទេសម៉ិចស៊ិក និងចុងក្រោយ ផ្លាស់នៅលេងនៅប្រទេសអូស្ត្រាលី ក្នុងក្លឹប Melbourne Victory។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ HONDA បានមកទស្សនកិច្ចនៅកម្ពុជា និងបានបង្កើតក្លឹបបាល់ទាត់យុវជនឈ្មោះ “SOLTILO SOCCER SCHOOL” ក្នុងគោលបំណងជំរុញវិស័យបាត់ទាល់កម្ពុជាឲ្យមានការរីកចម្រើនដូចបណ្ដាផ្សេងទៀត៕