អាជ្ញាធរខេត្តព្រះសីហនុចាប់​ខ្លួនជនជាតិចិន៦នាក់​បើក​ឡាន​ផ្សព្វផ្សាយ​សេវាកម្ម​ម៉ាស្សា

ជនជាតិចិន៦នាក់ដែលដើរចែកចាយខិត្តបណ្ណសេវាកម្មម៉ាស្សា (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

បុរសជនជាតិ​ចិន ​៦នាក់ ត្រូវបានអាជ្ញាធរ​ខេត្តព្រះសីហនុ​ ចាប់ខ្លួនរួម​ជាមួយ​ខិតប័ណ្ណជាច្រើនសន្លឹក កាលពីយប់ថ្ងៃទី១២ សីហា ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ បង្កប់​សេវាកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​សេវា​ម៉ាស្សា។

យោងទៅតាម​វេបសាយអគ្គស្នង​ការដ្ឋាននគរបាលជាតិ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ជន​ជាតិ​ចិន​ទាំង ៦​នាក់​នោះ ក្រោយ​ពី​ការ​តាម​ឃ្លាំ​មើល។

ដោយ​បាន​ដក​ស្រង់​សម្ដី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ វេបសាយ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រោយពីបានហៅអ្នកជំនាញ​មក​បក​ប្រែ ភាសាចិនដែលសរសេរក្នុងខិតប័ណ្ឌនេះ វាមាន​ន័យ​ត្រឹមតែ​ជាសេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ។

លោក ជួន ណារិន្ទ បានបន្តថា សមត្ថកិច្ចបានធ្វើ​ការអប់រំ និង​បានឲ្យបុរសជនជាតិចិនទាំង ៦នាក់ ធ្វើកិច្ចសន្យាបញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​នេះ​​​៕

រថយន្ដដែលដើរចែកចាយខិត្តបណ្ណសេវាកម្មម៉ាស្សា (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ