រដ្ឋាភិបាលគ្រោង​​ចំណាយ​ជិត​​១០​លាន​ដុល្លារ​សម្រាប់ធ្វើ​ជំ​រឿន​ឆ្នាំ​ក្រោយ​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិការ​ជិត​១០លាន​ដុល្លារដែល​ជាថវិការ​ផ្ទាល់​របស់​រដ្ឋ​​សម្រាប់​ធ្វើ​ជំរឿនប្រជា​ពល​រដ្ឋ​នៅ​​ឆ្នាំក្រោយ។

យោង​តាម​គេ​ហ​ទំព័រ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៤ សីហានេះ ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ឲ្យ​ដឹងថាគម្រោង​ចំណាយ​នេះ​គឺ​ជា​ថវិកា​ជាតិ​ទាំង​ស្រុង សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ជំរឿន​ជិត​ពេញ​មួយ​​ឆ្នាំ​២០១៩​ខាងមុខ ខណៈ​អង្គការUNFPA ផ្តល់​ជំនួយ​បច្ចេក​ទេស។

ជំរឿនប្រជាជនកម្ពុជាក្នុង​ឆ្នាំ​២០១៩​ នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដោយប្រើមនុស្សជំរឿន​ប្រមាណប្រាំម៉ឺន​នាក់​ទូទាំង​​ប្រទេស។

ជំរឿនគឺជាការរាប់ចំនួនមនុស្សប្រុសស្រីចាស់ក្មេងដើម្បីប្រមូលរាល់ទិន្នន័យសម្រាប់ការ​អភិវឌ្ឍប្រទេសជាតិ។ ប្រទេស     ​កម្ពុជាឆ្លងកាត់ជំរឿនចំនួន៤លើកមកហើយគឺនៅ​ឆ្នាំ​១៩២១ ឆ្នាំ​១៩៦២ ឆ្នាំ១៩៩៨ និង​ជំរឿនឆ្នាំ២០០៨៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ