សមត្ថកិច្ច​ខេត្តព្រះសីហនុបញ្ជូនជនជាតិចិន​ចំនួន៧នាក់​ទៅតុលាការ​ក្រោម​បទជួញដូរផ្លូវភេទ​

ជនជាតិចិនចំនួន​៧នាក់ត្រូវ ដែលត្រូវបាន​អាជ្ញាធរខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងខេត្តទាក់ទងនឹង​ការជួញដូរផ្លូវភេទ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

ជនជាតិចិនចំនួន​៧នាក់ត្រូវ បាន​អាជ្ញាធរខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងខេត្តទាក់ទងនឹង​ការជួញដូរផ្លូវភេទ។​

នគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ​  បាន​បង្រ្កាបហាងម៉ាស្សាមួយកន្លែង ចាប់ជនជាតិចិនចំនួន២៩នាក់ ដោយចោទថាពួកគេពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទ។

ប្រធានការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលលោក សុទ្ធ សំអុន បានប្រាប់ វី.អូ.ឌី តាមទូរស័ព្ទថាជនជាតិចិនចំនួន ៧នាក់ត្រូវបានបញ្ចូនទៅកាន់សាលាដំបូងក្រោយពីការស៊ើបអង្កេតរួច។លោកបន្តថា ជនជាតិចិនទំាង៧នាក់នោះរួមមាន​ ថៅកែហាង អ្នកគិតបញ្ជី អ្នកយាម អ្នកបើកឡានជូនភ្ញៀវ អ្នកទិញឥវ៉ាន់ និងអ្នកចែកខិតប័ណ្ឌ ចំនួន២នាក់  ហើយជនជាតិចិន២២នាក់ផ្សេងទៀតត្រូវធ្វើកិច្ចសន្យា និងអប់រំឲ្យត្រលប់ទៅវិញ។

មន្ដ្រីសម្របសម្រួលអង្គការអាដហុក អ្នកស្រី ជាប សុធារី លើកឡើងថា​ប្រជាពលរដ្ឋ​រស់នៅក្រុងព្រះ   សីហនុពិតជាមានការព្រួយបារម្ភខ្លាំងនៅពេលមានហាងម៉ាស្សាបែបនេះ។​

យើងព្រួយសព្វបែបយ៉ាងទាំងអស់។ នៅពេលដែលមានវត្តមានក្រុមអ្នកវិនិយោគទុនជនជាតិចិន អញ្ចឹងយើងព្រួយបារម្ភណាស់ព្រោះកន្លែងទាំងអស់ហ្នឹងមុខរបរហ្នឹងវាប៉ះពាល់ដល់សង្គម អាចជាការប្រព្រឹត្ដបទល្មើសផងដែរ។​ យើងក៏មានការព្រួយបារម្ភដែរចង់និយាយអញ្ចឹង។ វាគិតទៅដល់សុវត្ថិភាពក្មេងៗ យើងអត់ចង់ឲ្យមានទេ

មន្ដ្រីសម្របសម្រួលអង្គការអាដហុក អ្នកស្រី ជាប សុធារី

អ្នកស្រីបានសំណូមពរឲ្យសមត្ថកិច្ចខេត្តព្រះសីហនូ​គួរតែត្រួតពិនិត្យគ្រប់ទីតាំងទាំងអស់ដែលជនជាតិចិនបើកអាជីវកម្ម និង​ចុះណែនាំជនជាតិចិនចំណូលថ្មីទាំងនោះ​ឲ្យបានដឹងអំពីច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ​។

កាលពីយប់ថ្ងៃទី១២ សីហា ក៏មាន​ករណីឃាត់ខ្លួន​បុរសជនជាតិចិនចំនួន ៦នាក់ ដោយ​អាជ្ញាធរខេត្តព្រះសីហនុផងដែរ ដោយសារតែពួកគេចែក​ខិត្តប័ណ្ណដែល​គេ​សង្ស័យថាផ្សព្វផ្សាយពីការ​​ជួញដូរផ្លូវភេទនៅក្នុងហាង​ម៉ាស្សាមួយ។​​ ប៉ុន្ដែក្រោយពីមានការបកប្រែខិតប័ណ្ឌនោះ​រកឃើញថាគ្មានកំហុស​ ជនជាតិចិនទំាង៦នាក់នោះ​ គ្រាន់​តែធ្វើការ​អប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពផ្សព្វផ្សាយនេះ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ