មន្ត្រីទូតស្នើឲ្យនគរបាលខេត្តព្រះសីហនុចងសម្ព័ន្ធជាមួយខេត្តចិន​

រសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ លោក ជួន​ ណា​រិ​ន្ទ​ស្នងការ​នគរបាល​ខេត្ត​ ព្រះ​សីហ​នុ​ បាន​ទទួល​បដិសណ្ឋារកិច្ច​ ប្រតិភូ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ ដឹកនាំ​ដោយ​Mr.LiNingYa(military​ attache​ of​ China​សេនានុព័ន្ធ​យោធា​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​)​ និង​ Mr.Zhang​ Ping​ (Police​ Liaison​ Office​ China​ មន្ត្រី​ទំនាក់ទំនង​កិច្ចការ​ប៉ូ​លី​ស​ នៃ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​)​។

មន្ត្រីទូតរបស់ចិនប្រចាំនៅកម្ពុជាកាលពីម្សិលមិញ បានស្នើឲ្យថ្នាក់ដឹកនាំនគរបាលក្នុងខេត្តព្រះសីហនុ ចងសម្ព័ន្ធភាពជាមួយ អាជ្ញាធរខេត្តមួយរបស់ចិនដែលជាខេត្តមានការរីកចម្រើននិងមានសន្តិសុខល្អ។​

យោងតាមគេហទំព័រនគរបាលជាតិ ឲ្យដឹងថា ក្នុងកិច្ចពិភាក្សាលោក លី នីងយ៉ា (Mr. Li NingYa)​ សេនានុព័ន្ធ​យោធា​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ លោក សំាង ពីង (Mr.Zhang​ Ping)​ ​ មន្ត្រី​ទំនាក់ទំនង​កិច្ចការ​ប៉ូ​លី​ស​ នៃ​ស្ថានទូត​ចិន​ និងលោក ជួន​ ណា​រិ​ន្ទ ​គណៈប្រតិភូ​នគរបាល​ខេត្ត​ ព្រះ​សីហ​នុ បានផ្តោតលើការងារសំខាន់ៗពាក់ព័ន្ធលើជំនួយរបស់រដ្ឋាភិបាលចិន។

ប្រភពដដែលបានឲ្យដឹងថា លោក លី នីងយ៉ា ក៏បានស្នើសុំឲ្យលោក ជួន ណារិន្ទ ធ្វើទស្សនកិច្ចទៅកាន់ខេត្តជាំងស៊ូ ដែលជាខេត្តមានសន្ដិសុខល្អនិងរីកចម្រើនខ្លាំងជាងគេក្នុងប្រទេសចិន និងដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ