កំពូលសវនាការលើសំណុំរឿងសុំនៅក្រៅឃុំលោក កឹម សុខា នៅព្រឹកនេះ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកនេះ តុលាការកំពូល នឹងបើកសវនការលើសំណុំរឿងសុំនៅក្រៅឃុំជុំទី២ របស់​លោក កឹម សុខា បន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះ ត្រូវរដ្ឋាភិបាលចោទប្រកាន់ថា «ក្បត់ជាតិ» និង​បានជាប់ឃុំក្នុងពន្ធនាគារអស់ រយៈពេល១១ខែមកហើយ។

គ្មានប្រភពណាមួយអះអាងថា លោក កឹម សុខា ត្រូវបានបញ្ជូនមកកាន់តុលាការកំពូល ដើម្បី​ចូលរួម​សវនា​ការ​នោះទេ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងដូចសព្វមួយដង នៅជុំវិញបរិវេណតុលាការកំពូល ក្បែរព្រះបរមរាជវាំង។

វីអូឌី ជូនព័ត៌មានលម្អិតនៅពេលខាង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ