អាមេរិកបញ្ជូនពលរដ្ឋខ្មែរ៣០នាក់ទៀតមកកម្ពុជា

RISC បានជួបអ្នកដែលអាមេរិកបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅការិយាល័យអន្តោប្រវេសន៍កម្ពុជា កាលពីពេលកន្លងទៅ (រូបភាព៖ RISC)

ពលរដ្ឋខ្មែរ-អាមេរិកចំនួន៣០ នាក់ទៀត ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ត្រូវបានអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃពុធនេះ។​

​អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃលោក ប្រុក ម៉ៃឧត្តម ​បានឲ្យដឹងថា អាមេរិក​បានបញ្ជូនខ្មែរ​អាមេរិកាំង​ ៣០នាក់ ឲ្យត្រឡប់មកវិញ ហើយពួកគេទាំងនោះបាន​មកដល់កម្ពុជាវិញ កាលពីព្រឹកមិញនេះ។

ជារួមគាត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលតុលាការអាមេរិចគេផ្តន្ទាទោស ហើយគាត់​ដឹងហើយគឺគាត់ទៅនោះមានសិទ្ធិរស់នៅអចិន្ទ្រៃយ៍ទេ ក៏ប៉ុន្តែគាត់មិនមែនជាសញ្ជាតិអាមេរិចនោះទេ ចឹង​បានន័យថាគាត់ជាពលរដ្ឋខ្មែរ ចឹងកាលនាគាត់ប្រព្រឹត្តបទល្មើសនៅស្រុកគេអាហ្នឹងគេបញ្ជូនចេញហើយ​មិនអោយនៅទេ អាហ្នឹងតាមអ្វីដែលស្មារតី MOU នៃប្រទេសទាំងពីរ

អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃលោក ប្រុក ម៉ៃឧត្តម

របាយការណ៍អង្គការអង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹងឲ្យដឹងថា  ចំនួនពលរដ្ឋខ្មែរដែលប្រព្រឹត្តបទល្មើសហើយត្រូវអាមេរិកបញ្ជូនមកមានចំនួន​៦៣៩នាក់ ក្នុងនោះ ប្រុស៦២៣នាក់  ស្រី ១៦នាក់។​ ចំនួននេះ មិនទាន់រាប់បញ្ជូនចំនួន៣០នាក់ ដែលទើបបញ្ជូនមកនេះទេ។​

របាយការណ៍អង្គការនេះ បញ្ជាក់ទៀតថា ពលរដ្ឋខ្មែរដែល បញ្ជូនមក​ចំនួន​២៩នាក់ស្លាប់ ក្នុងនោះ២នាក់ស្លាប់ដោយធ្វើអត្តឃាត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ