នគរបាលចាប់ខ្លួនជនជាតិឥណ្ឌា១២​នាក់​ធ្វើការខុសច្បាប់​​នៅ​កម្ពុជា

​ជន​ជាតិ​ឥណ្ឌា ១២​នាក់ ដែលធ្វើការខុសច្បាប់នៅកម្ពុជា (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

អាជ្ញាធរកម្ពុជា បាន​ចាប់​ខ្លួន​ជន​ជាតិ​ឥណ្ឌា ១២​នាក់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​រាជ​ធានី​ភ្នំ ដោយ​រក​ឃើញ​ថា បាន​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី២ ខណ្ឌ​ដូនពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ និង​បាន​រក​ឃើញ​ជន​ជាតិ​ឥណ្ឌា ១៤​នាក់ បាន​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

បើ​តាម​គេហ​ទំព័រ​នគរបាល​ជាតិ អាជ្ញាធរ​កម្ពុជា បាន​រក​ឃើញ​ថា ជន​ជាតិ​ឥណ្ឌា ២​នាក់ មាន​លិខិត​ឆ្លង​ដែន និង​ប័ណ្ណ​ការងារ ខណៈ​ជន​ជាតិ​ឥណ្ឌា ១២​នាក់​ទៀត មាន​លិខិត​ឆ្លង​ដែន ប៉ុន្តែ ពុំ​មាន​ប័ណ្ណ​ការងារ​នោះ​ឡើយ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសីឡា បានប្រាប់វីអូឌីតាមបណ្ដាញសង្គម​នៅ​ថ្ងៃ​នេះថា ជនបរទេសដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះ​ មានចំនួនសរុប ៧៧២នាក់ ក្នុង​ចំណោម​ជន​បរទេស ៤៣​សញ្ជាតិ ដោយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ដល់​ទៅ ៣៥២​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ