អនុប្រធានបក្សសំបុកឃ្មុំលាលែងពីដំណែង

លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (រូបភាព៖ Heang Kimsroeun)

អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានដាក់ពាក្យស្នើរសុំលាលែងពីដំណែង ដោយលើកហេតុផលថាបក្សនេះមិនបានគោរពប្រជាធិបតេយ្យ​ផ្ទៃក្នុង​។​

យោងតាមលិខិតលាលែង របស់លោក ហ៊ាង គឹមស្រឿន ដែលចេញកាលពីថ្ងៃទី២៣ ខែសីហានេះ លោក ហ៊ាង គឹមស្រឿន បានដាក់ពាក្យស្នើរសុំលាលែងពីសមាជិកភាព​ អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ​ និងជាអនុប្រធានគណកម្មាធិការអចិន្ដ្រៃយ៍គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។​

ក្នុងលិខិតដដែល លោក ហ៊ាង គឹមស្រឿន ដោយបានមើលឃើញពីគោលជំហររបស់គណបក្សសំបុកឃ្មុំ និងមិនបានគោរពប្រជាធិបតេយ្យផ្ទៃក្នុងបក្សក្នុងការសម្រេចចិត្តចូលរួមបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយអត្តនោម័ត។​

ក្រោយកិច្ចប្រជុំជាមួយ​លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅវិមានសន្ដិភាព កាលពីថ្ងៃទី២១ ខែសីហា លោក ម៉ម សូណង់ដូ បានមានប្រសាសន៍ថា លោកគាំទ្រឲ្យរដ្ឋាភិបាលបង្កើត «ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»នេះឲ្យបានឆាប់ដើម្បីងាយស្រួលឲ្យ​តំណាងគណបក្សនយោបាយដែលចាញ់ឆ្នោត មានឱកាសជួយប្រជាពលរដ្ឋ និងសង្គមជាតិ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ