អាជ្ញាធរឃាត់ខ្លួនជនជាតិចិន៤នាក់ទៀតផ្សព្វផ្សាយលក់ដូរផ្លូវភេទ

ខិតប័ណ្ណដែលជនជាតិចិនផ្សព្វផ្សាយ(រូបពីនគរបាលជាតិ)

អាជ្ញាធរក្រុងកំពង់សោមកាលពីយប់ថ្ងៃសុក្រម្សិលមិញ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ដោយសារតែដើរចែកចាយរូបភាពអាសអាភាសក្នុងបំណងជួញដូរផ្លូវភេទ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម៉ោង១១ និង៣០នាទីយប់មិញ ជនជាតិចិនមួយក្រុម៤នាក់ក្នុងនោះស្រី២នាក់ បានដើរចែកចាយខិតប័ណ្ណមានរូបអាសអាភាស ផ្សព្វផ្សាយពីការលក់ដូរផ្លូវភេទ។

សមត្ថកិច្ចបានដកហូត ទូរសព្ទ៤គ្រឿង ខិតប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តម៉ាកលុចស៊ីសមួយគ្រឿង។ នគរបាលកំពុងតែកសាងសំណុំរឿងបញ្ជូនអ្នកទាំង៤ទៅតុលាការ។​

កាលពីថ្ងៃទី១២ ខែសីហា សមត្ថកិច្ចអាជ្ញាធរក្រុងកំពង់សោមបានឃាត់ខ្លួនជនជាតិចិន​២៩នាក់ ពាក់ព័ន្ធនឹងការចែកខិតប័ណ្ណរូបអាសអាភាស ហើយក្នុងចំណោមនោះ៧នាក់ត្រូវបញ្ជូនទៅតុលាការ ចំណែកអ្នកផ្សេងក្រោយពេលអប់រំក៏ដោះលែងវិញ។​

នគរបាលជាតិឲ្យដឹងទៀតថា ជនបរទេសដែលប្រព្រឹត្តបទល្មើសក្នុងត្រីមាសទី២ឆ្នាំ២០១៨ មាន២៥សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេមាន  ​២៥៧​នាក់​,​ បន្ទាប់មក នី​ហ្ស៊េ​រី​យ៉ា​៣៧​នាក់​,​ វៀតណាម​១៤​នាក់​ និងជនជាតិផ្សេងៗបន្តបន្ទាប់ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ