លោក អ៊ុំ សំអាន ទទួលបានការលើកលែងទោស

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេលបញ្ជូនមកតុលាការកំពូលកាលពីថ្ងៃទី២១ កញ្ញា

ព្រះមហាក្សត្របានត្រាស់បង្គាប់លើកលែងទោសដល់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន។​

តាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាត្សត្រនៅថ្ងៃនេះ បានបង្គាប់ឲ្យលើកលែងទោសលោក អ៊ុំ សំអាន។

មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោក សំ សុគង់ ឲ្យដឹងថា តុលាការកំពុងតែពិនិត្យនីតិវិធី ឲ្យហើយអាចនឹងដោះលែងកូនក្តីរបស់លោកនៅល្ងាចនេះ។​

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់​​ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ដោយចោទពីបទបទញុះញង់ឲ្យ​ប្រព្រឹត្តបទឧក្រិ​ដ្ឋជា​អាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និង​​​ញុះ​​​ញង់ឲ្យមានការរើសអើង ក្រោយពីអតីតតំណាងរាស្ត្ររូបនេះ និយាយថា ការបោះបង្គោលព្រំដែន តាម​ស​ន្ធិ​សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឲ្យកម្ពុជាបាត់ដីខ្លះទៀតទៅវៀតណាម។

សំណុំរឿងលោក អ៊ុំ សំអាន បន្តប្តឹងដល់តុលាការកំពូល ហើយតុលាការជាន់ខ្ពស់មួយនេះ ចេញសេចក្តីសម្រេចកាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៨ ដោយរក្សាទុកបទចោទដូចតុលាការថ្នាក់ក្រោម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ