តុលាការកាត់ទោសលោកស្រីប៉ាក ឃឿនហេឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ

លោក ស្រី ប៉ាក ឃឿនហេ អតីតប្រធានាធិបតី កូរ៉េខាងត្បូង(រូបពី News York Times)

សាលាឧទ្ធរណ៍របស់កូរ៉េខាងត្បូងសម្រេចផ្តន្ទាទោសលោក ប៉ាក ឃឿនហេឲ្យជាប់ពន្ធនាគារចំនួន២៥ឆ្នាំ ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយ។

សវនាការកាលពីថ្ងៃសុក្រម្សិលមិញ ចៅក្រមបានលើកឡើងពីករណីប្រព្រឹត្តអំពើពុករលួយ ក្នុងនោះរួមទាំងការទទួលសំណូកពីក្រុមហ៊ុន Samsung ជាក្រុមធំរបស់កូរ៉េខាងត្បូងផងដែរ។​

កាលពីខែមេសាសាលាដំបូងបានសម្រេចផ្តន្ទាទោសលោក ស្រី ប៉ាក ឃឿនហេ ឲ្យជាប់ពន្ធនាគារចំនួន២៤ឆ្នាំ និងពិន័យជាប្រាក់១៦លានដុល្លារ។ ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថែមចំនួនទោសជាប់ឃុំ និងប្រាក់ពិន័យគឺត្រូវឃុំខ្លួនដល់២៥ឆ្នាំ និងពិន័យជាប្រាក់ដល់១៨លានដុល្លារ។​នេះបើតាមសារចុះផ្សាយរបស់New York Time។

លោកស្រី ប៉ាក ឃឿនហេ វ័យ៦៦ឆ្នាំ ជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៣ ហើយត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីចុងឆ្នាំ២០១៦។ ការចោទប្រកាន់ដោយសារតែមិត្តភ័ក្តិជាស្ត្រីស្និទ្ធម្នាក់ បានយកឈ្មោះលោកស្រីទៅប្រើដើម្បីប្រមូលប្រាក់ពីក្រុមហ៊ុនផ្សេងៗក្រោមរូបភាពមូលនិធិសប្បុរសធម៌។​ លោកស្រី ប៉ាក ឃឿនហេ តែងតែបកស្រាយថា គាត់មិនជាប់ពាក់ព័ន្ធករណីនេះទេ។

ទោះយ៉ាងណាសវនាការនេះ នៅមិនទាន់បញ្ចប់ទេ គឺលោកស្រី នឹងប្តឹងបន្តទៅកាន់តុលាការកំពូលទៀត ដើម្បីប្រឆាំងសេចក្តីសម្រេចរបស់តុលាការពីរថ្នាក់ នៅខាងក្រោម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ