សមត្ថកិច្ចបង្រ្កាបជនជាតិចិន៣ទីតាំងនិងរឹបអូសគ្រឿងសំអាងក្លែងក្លាយ៥តោន

ទំនិញក្លែងក្លាយដែលសមត្ថកិច្ចបង្ក្រាប(រូបពីនគរបាលជាតិ)

របាយការណ៍សមត្ថកិច្ចបង្ហាញថា ក្នុងរយៈពេល១ថ្ងៃគឺនៅថ្ងៃទី២៥ខែសីហាម្សិលមិញ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសប្រព្រឹត្តដោយជនជាតិចិន៣ទីតាំងផ្សេងគ្នា ក្នុងនោះរឹបអូសបានគ្រឿងសំអាងក្លែងក្លាយចំនួន៥តោន។​

តាមរបាយការណ៍ចុះផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ២បទល្មើសកើតនៅក្រុងកំពុងសោមគឺមួយក្រុមមានគ្នា៤នាក់ដើរចែកចាយរូបភាពអាសអាភាសលក់ដូរផ្លូវភេទ និងមួយក្រុមទៀតមានគ្នា១៧នាក់វាយតប់គ្នាពេលយប់។​

ចំណែកករណីមួយទៀតនៅភ្នំពេញគឺកម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចរកឃើញថា ជនជាតិចិនម្នាក់កែច្នៃគ្រឿងសំអាងក្លែងក្លាយចំនួន៥តោននៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។​ បុរសជាម្ចាស់កន្លែងកែច្នៃនេះឈ្មោះ លោក​ Zou​ ZhiQang ត្រូវបានឃាត់ខ្លួន។​

កាលពីថ្ងៃសុក្រសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជូនជនជាតិចិនចំនួន​៥នាក់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់ព័ន្ធការបង្ខាំងជនជាតិចិនដូចគ្នាដើម្បីជម្រិតទារប្រាក់ ដែលហេតុការណ៍នោះកើតឡើងក្នុងខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែសីហា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ