អតីតសកម្មជននិងមន្ត្រី​បក្សសង្គ្រោះជាតិ​១១នាក់ស្នើសុំលើកលែងទោស​

មាជ សុវណ្ណរា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ

អតីតសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិបានស្នើឲ្យលោក ហ៊ុន សែន ជួយស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោសពួកគេ។​

កាលពីថ្ងៃទី២៤ខែសីហា លិខិតមួយច្បាប់ដែលមានឈ្មោះនិងផ្តិតស្នាមមេដៃសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១រូប បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីជួយស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោស។​

ក្នុងលិខិតដែលមានទាំងលោក មាជ សុវណ្ណរា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផងនោះ ក៏បានលើកឡើងពីកំហុសរបស់ខ្លួនដែលបានចូលរួមតវ៉ានៅពេលកន្លងទៅ​។ អ្នកទាំង១១រូបក៏បានសន្យាឈប់ចូលរួមសកម្មភាពតវ៉ាផ្សេងៗ ហើយគោរពទៅតាមច្បាប់។​

នៅរសៀលនេះសាច់ញាតិ មេធាវី មន្ត្រីសង្គមស៊ីវិល សកម្មជនដីធ្លី និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងមួយចំនួនទៀត រង់ចាំនៅពន្ធនាគារដើម្បីទទួលអ្នកទាំង១១នាក់នោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ