គណបក្សអំណាចខ្មែររក្សាតំណែងប្រធានបច្ចុប្បន្ន​

លោក សួន សេរីរដ្ឋា អតីតមេដឹកនាំ​គណបក្ស​អំណាច​ខ្មែរ (រូបភាពពី Facebook)

គណបក្សអំណាចខ្មែរ ប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា នៅតែរក្សាប្រធានបច្ចុប្បន្នដដែល  បើទោះជាអតីតប្រធានគណបក្សនេះគឺ លោក សួន សេរីរដ្ឋា ចេញពីពន្ធនាគារហើយក៏ដោយ។​

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក សួង សុភ័ណ្ឌ ប្រធានគណបក្សនេះបច្ចុប្បន្ន មានខ្លឹមសារបញ្ជាក់ថា មិនមានផែនការធ្វើសមាជប្តូរមេដឹកនាំនោះទេ។​

លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទ១៣ខែសីហា​ឆ្នាំមុន ក្រោយពេលដែល​លោក​បាន​បង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោក​ដែល​មាន​លក្ខណៈវាយប្រហារដល់កងទ័ព។

ក្រោយពេលលោក សួន សេរីរដ្ឋា ជាប់ឃុំ ហើយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ប្រធានគណបក្សរូបនេះក៏បានធ្វើលិខិតលាលែងចេញពីតំណែង ហើយត្រូវគណបក្សធ្វើសមាជតែងតាំងលោក សួង សុភ័ណ្ឌជាប្រធានវិញ។​

គណបក្សអំណាចខ្មែរគ្មានផែនការផ្លាល់ប្ដូរមេដឹកនាំទេ គណបក្សអំណាចខ្មែរថាមិនមានការផ្លាស់ប្ដូរមេដឹកនាំកំពូលបច្ចុប្បន្នលោក សួង សុភ័ណ្ឌ និងនៅតែប្រកាន់គោលជំហរជាគណបក្សប្រឆាំង។

យោងតាមសេចក្ដីថ្លែងការរួមស្ដីពីគោលជំហរនិងការទទួលខុស បានឲ្យដឹងថា មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ដែលកើតចេញពី គ.ជ.ប និងរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។

ប្រភពដដែលឲ្យដឹងថា គណបក្សប្រឆាំងនេះប្រកាន់ខ្ជាប់មិនចូលរួមក្នុងការបោះឆ្នោតក្នុងអណត្តិទី៦កន្លងទៅនេះ និងមានការទាមទារឲ្យមានការផ្លាស់ប្ដូរ គ​ ជ ប និងរដ្ឋាភិបាលថ្មី ដែលកាន់អំណាចអស់រយៈពេលច្រើនអាណត្តិផ្ទុយពីលទ្ធិប្រជាធិបតេយ្យជាដាច់ខាត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ