ជនជាតិ​ចិន១៥នាក់ ត្រូវបញ្ជូនទៅតុលាការព្រោះ​ប្រើប្រាស់និងចែកចាយ​គ្រឿងញៀន

គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន ក្លិប​កម្សាន្ត​ ខារ៉ាអូខេ​ ស៊ី​តុង​ហ្វា​ង​ ឋិត​នៅ​ក្រុម​២៧​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពីយប់ថ្ងៃទី ២៦ សីហា ២០១៨ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​ខេត្តព្រះសីហនុ បានប្រាប់វីអូឌីឲ្យដឹងថា ខ្លួន​បាន​បញ្ជូន​ជនជាតិចិន​ចំនួន​១៥នាក់​ទៅកាន់​សាលាដំបូងខេត្ត​នេះពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្រោយ​ឆ្មក់​ចូល​ក្លឹបកំសាន្តមួយក្នុងខេត្តនេះ។

ប្រធានការិយាល័យប្រឆាំងនឹងគ្រឿងញៀនក្រុងព្រះសីហនុលោក ស៊ុយ សុផាត បានលើកឡើងថា​ ក្រុមការងាររបស់​លោក​បាន​រកឃើញថាក្នុង​ចំណោមអ្នកដែល​ត្រូវបាន​ឃាត់​ខ្លួន​ចំនួន​៦២នាក់​កាលពីថ្ងៃទី២៦ ខែសីហា មាន​អ្នក​ប្រើប្រាស់គ្រឿងញៀន​ចំនួន១២នាក់ និង អ្នកចែកចាញចំនួន៣នាក់ ។ ចំណែក​៤៧នាក់ទៀតដែលគ្រាន់តែជាភ្ញៀវ ត្រូវ​បានធ្វើការអប់រំនិងដោះលែងឲ្យត្រលប់ទៅ  វិញ។

កាលពីថ្ងៃរំលងអាធ្រាតទី២៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ សមត្ថកិច្ច​ខេត្តព្រះសីហនុ បាន​ឆ្មក់​ចូល​ក្លឹបកំសាន្តមួយឈ្មោះ​ស៊ីតុងហ្វាង​ ហើយបាន​ឃាត់​មនុស្ស​៦២នាក់​ទៅ​ធ្វើការសាកសួរដោយសង្ស័យពីបទប្រើប្រាស់​និងចែក​ចាយ​គ្រឿងញៀន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ