ពលរដ្ឋខ្មែរ២៦នាក់ត្រូវបានបញ្ជូនមកពីប្រទេសចំនួន​៣​ព្រោះ​​​រៀបការនិងធ្វើការខុសច្បាប់

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ពលរដ្ឋចំនួន ២៦នាក់ បានបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីមានការជួយធ្វើអន្តរាគមន៍ពីស្ថានតំណាងកម្ពុជានៅប្រទេសមួយចំនួន​ ក្រោយពីពួកគេចាញ់​បោកមេខ្យល់​ទៅរៀបការ និងធ្វើការដោយខុសច្បាប់​នៅប្រទេសទាំងនោះ​ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល​ចេញផ្សាយថ្ងៃនេះ បានឲ្យដឹង ស្ថានតំណាងកម្ពុជានៅ​ក្រៅប្រទេស បានធ្វើអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន២៦នាក់នៅប្រទេសបីផ្សេងគ្នា។

ប្រភពដដែល​ឲ្យដឹង​ថាស្រ្តីដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅ​រៀបការនិងស្នាក់នៅដោយ​ខុសច្បាប់ជាមួយបុរសជនជាតិចិននៅ​ប្រទេសចិនមានចំនួន១៧នាក់។ ពលករ-ពលការិនីខ្មែរ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីចំនួន ៧នាក់ និងពលករដែលធ្វើការលើ​ទូកនេសាទ​ហើយ​​ត្រូវអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួនមាន​ចំនួន ២នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ