GDP ស្វាគមន៍ការចូលរួមរបស់លោក សួន សេរីរដ្ឋា

លោក សួន សេរីរដ្ឋា និងលោក សាម អ៊ីន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)បញ្ជាក់ថា បក្សនេះស្វាគមន៍ការចូលរួមរបស់លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។

ក្រោយចេញពីពន្ធនាគារលោក សួន សេរីរដ្ឋា ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកមានបំណងចង់ចូលរួមនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា បក្សរបស់លោកមិនទាន់ទទួលបានដំណឹង ឬការស្នើសុំចូលរួមពីលោក សួន សេរីរដ្ឋានៅឡើយទេ។

ទោះយ៉ាងណាលោកថា គោលការណ៍គណបក្សនេះ ស្វាគមន៍រាល់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមទាំងលោកសួន សេរីរដ្ឋាផងដែរ។

ជារួមបើសិនគ្រាន់តែជាសមាជិកធម្មតាយើងបើកចំហទេ គោលការណ៍យើង។ យើងស្វាគមន៍គ្រប់ជនជាតិខ្មែរទាំងអស់ដែលមានបំណងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។យើងមានគោលការណ៍សមាជិកភាព បើសិនជាគាត់(សួន សេរីរដ្ឋា) ចង់ចូលរួមដោយសារតែស្រលាញ់គោលការណ៍យើងបើកចំហ មិនមែនកំណត់ថា អ្នកធ្លាប់អតីតគណបក្សនេះ គណបក្សនោះចូលរួមមិនបានទេ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន

លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទ១៣ខែសីហាឆ្នាំមុន ក្រោយពេលដែលលោកបានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោកដែលមានលក្ខណៈវាយប្រហារដល់កងទ័ព។

ក្រោយពេលលោក សួន សេរីរដ្ឋា ជាប់ឃុំ ហើយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ប្រធានគណបក្សរូបនេះក៏បានធ្វើលិខិតលាលែងចេញពីតំណែង ហើយត្រូវគណបក្សធ្វើសមាជតែងតាំងលោក សួង សុភ័ណ្ឌជាប្រធានវិញ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក សួង សុភ័ណ្ឌ ប្រធានគណបក្សនេះបច្ចុប្បន្នកាលពីថ្ងៃទី២៦ខែសីហា មានខ្លឹមសារបញ្ជាក់ថា មិនមានផែនការធ្វើសមាជប្តូរមេដឹកនាំនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ