មាជ សុវណ្ណារ៉ា៖ មិននិយាយពីគុណធម៌ឬសម្ពាធចំពោះការដោះលែងទេ

លោក មាជ សុវណ្ណរា ត្រូវ​បានតុលាការ​ដោះ​លែងឲ្យ​មាន​សេរីភាព នៅវេលាជាងម៉ោង ១២ អាធ្រាត្រ ឈានចូលថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១៨​ នេះ (រូបភាព៖ ហ្វេសប៊ុក Chengchon Son)

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ថ្លែងបន្ទាប់ចេញពីពន្ធនាគារថា លោកមិននិយាយពីគុណធម៌ឬ រងសម្ពាធអន្តជាតិ​ចំពោះការដោះលែងនេះទេ គឺលោកចង់ផ្តោតសំខាន់តែការរួបរួមជាតិ។​

ក្រោយចេញពីពន្ធនាគារកាលពីយប់មិញ លោក មាជ សុវណ្ណារ៉ា បានថ្លែងអរគុណដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើសុំព្រះមហាក្សត្រលើកលែងទោសដល់លោក។​

ប៉ុន្តែលោកមិនវាយតម្លៃថា ការដោះលែងនេះជាគុណធម៌ ឬ ជាការដាក់សម្ពាធពីក្រុមណាមួយនោះទេ។​

លោក មាជ សុវណ្ណារ៉ា ស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោះលែងលោក កឹម សុខា ដែលកំពុងជាប់ពន្ធាគារនៅត្រពាំងផ្លុង។​

ខ្ញុំជឿថាមេដឹកនាំខ្មែរគាត់ឆ្លាតនិងចាប់ដៃគ្នាធ្វើការ ខ្ញុំអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្ញុំអំពាវនាវដោយស្នាមញញឹមជាមួយព្រះករុណាជីវិតតម្កល់លើត្បូង សង្ឃឹមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងពិចារណា សង្ឃឹមថា មេបក្សរបស់ខ្ញុំលោក កឹម សុខា នឹងត្រូវដោះលែង ព្រោះបើទុកទៀតវែងឆ្ងាយណាស់

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរា

លោក មាជ សុវណ្ណារ៉ា ហៅការដោះលែងអ្នកជាប់ឃុំ ឬ ហៅថា អ្នកទោសមនសិការបន្តបន្ទាប់នេះថា ជារបត់នយោបាយថ្មីដែលអ្នកនយោបាយខ្មែរត្រូវធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យជឿនលឿនដូចប្រទេសជិតខាង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ