លោក ហ៊ុន សែន ស្តីបន្ទោសអភិបាលខណ្ឌដង្កោដែលសុំបន្តតំណែង

អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា (រូបភាព៖ ហ្វេសប៊ុក នុត ពុធដារ៉ា)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានស្តីបន្ទោសអភិបាលខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ ដោយសារតែការសុំបន្តតំណែង។​

នៅក្នុងពិធីជួបជាមួយកម្មករក្នុងខណ្ឌពោធិ៍សែនជ័យនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្តោសដល់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោលោកថា អភិបាលខេត្តរូបនោះបានទាក់ទងទៅលោកដើម្បីសុំបន្តតំណែង២ឆ្នាំទៅមុខទៀត។​ លោក ហ៊ុន សែនចាត់ទុកថា នេះជាសកម្មភាពរំខានដល់រូបលោក។

ឡប់ស្អី! ហ្អែងឡប់ស្តី! បានបង្ខំអញវ៉ៃមកទាំងយប់ ។ នៅសល់ពីរឆ្នាំទៀត ស្នើសុំបន្តការងារតទៅទៀត។ ចឹងបានវ៉ៃត្រឡប់ទៅវិញតើអ្នកណាទៅដក បានស្នើសុំបន្ត? ឃើញសញ្ញាពេលហ្នឹងនៅអនឡាញនៅឡើយទេ ប៉ុន្តែអត់ឃើញឃើញវ៉ៃបកតប។ ឡប់អី! អាណាទៅដក? បើអញអត់ចុះអនុក្រឹត្យផង។ ហើយម៉េចបានទៅជាឡប់ចឹង? មានរឿងអី? ឬ ក៏ភ័យខ្លួនឯង?។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ញជាក់ដែរថា រាល់ការសម្រេចផ្សេងៗរបស់ក្រសួងមហាផ្ទៃក្នុងការដោះដូរតំណែងមន្ត្រីត្រូវឆ្លងកាត់ការសម្រេចពីលោកដែរ។​

បើទោះបីជាខ្ញុំមិនកាន់មហាផ្ទៃ ក៏ប៉ុន្តែមហាផ្ទៃត្រូវឆ្លងកាត់ខ្ញុំជាចាំបាច់។ តែងតាំងចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ អភិបាលរងខេត្ត អភិបាលខេត្ត ត្រូវមានការសម្រេចពីនាយករដ្ឋមន្ត្រីទាំងអស់។ ហើយនេះ នៅសុខៗសុំបន្ត ហើយចុះអាណទៅដកវា?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រៅពីអភិបាលខណ្ឌដង្កោ លោកនាយករដ្ឋមន្ត្រីបានលើកឡើងករណីមន្ត្រីផ្សេងៗទៀតដែលកំពុងរត់ការដើម្បីរក្សាតំណែងឬ ឡើងតំណែងដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ