នគរបាលខេត្តកណ្ដាលរឹបអូសបារីក្លែងក្លាយជាង៣៥តោនពីជនជាតិចិន

ការបង្ក្រាបទីតាំងផលិតនិងចែកចាយបារីក្លែងក្លាយជាកម្មសិទ្ធិរបស់ជនជាតិចិន (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយគនរបាល​ខេត្តកណ្ដលបាន បង្ក្រាបទីតាំងផលិតនិងចែកចាយបារីក្លែងក្លាយជាកម្មសិទ្ធិរបស់ជនជាតិចិន។​

អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ លោក ឡុង ស្រេង ថ្លែងថា រោងចក្រមួយនៅខេត្តកណ្តាលគ្រប់គ្រងដោយជនជាតិចិនមាន ផលិតបារីម៉ាក ESSE ម៉ាក MALBORROW និងបារីចិនក្លែងក្លាយជាច្រើនម៉ាកដទៃទៀត។​

ប្រភពដដែលឲ្យដឹងទៀតថា សមត្ថកិច្ចបានរឹបអូសយកបារីក្លែងក្លាយចំនួន​៣៥តោន និងឃាត់ខ្លួនជនជាតិចិនចំនួន​២នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ