នគរបាលជាតិសន្យារកចោរប្លន់ធនាគារឲ្យទាល់តែឃើញ

លោក គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំការអនុវត្តការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូល ត្រីមាសទី១ ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី៧ ខែមិថុនា (រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ​ស្នើឲ្យប្រជាពលរដ្ឋទុកពេលមួយរយៈទៀតហើយថា សមត្ថកិច្ចនឹងស្វែងរកក្រុមចោរដែលប្លន់ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា សាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ​ខែសីហា​ ទាំងកណ្តាលថ្ងៃនោះឲ្យទាល់តែឃើញ។​

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ​ បានប្រាប់វីអូឌីនៅថ្ងៃនេះថា មន្ដ្រីនគរបាលជាតិកំពុងតែបន្ដខិតខំធ្វើការស៊ើបអង្កេតករណីប្លន់ធនាគារនោះ។​

ទីមួយជម្រាបអញ្ចេះថា បងប្អូនគេកំពុងតែខិតខំឆ្មុលហើយណា ដូចថារុលទៅមុខទៀតហើយ ប៉ុន្ដែទុកពេលអោយពូបន្ដិចទៅ[…]ប៉ិនគ្រាន់តែបញ្ជាក់ថាបងប្អូនគេខំធ្វើណា គេអត់ចោលបានទេ រឿងហ្នឹងគឺធ្វើទាល់តែចេញហ្នឹង អគ្គស្នងការសន្យាធ្វើទាល់តែចេញ[…]តែកាលណានគរបាលរកឃើញ នគរបាលយកចេញមកបង្ហាញសាធារណៈជនហើយ

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ​

របាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ក្រុមចោរចំនួន៥នាក់បានចូលប្លន់ធនគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខាផ្លូវម៉ៅសេទុងកាលពីថ្ងៃទី២៣ខែសីហា យកលុយបានជាង១សែនដុល្លារ។​

យោងតាមសេចក្ដីប្រកាសរបស់ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ថា នៅសាខាម៉ៅសេទុងនេះ បានចាប់ផ្ដើមបើកដំណើរធម្មតាវិញ ដោយអាចបន្ដធ្វើសហប្រតិបត្តិការនិង ប្រើប្រាស់សេវាកម្មATMបាននៅថ្ងៃច័ន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ