សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនថ្នាក់ដឹកនាំអង្គការដោះមីនចំនួន៣នាក់

សារមន្ទីរមីនអាគីរ៉ា (រូបភាព៖ sabay)

សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនប្រធានអង្គការដោះមីនកម្ពុជានិងជាប្រធានសារមន្ទីរមីនអាគីរ៉ារួមជាមួយបុគ្គិលិកដើម្បីសាកសួរពីការឆេះឃ្លាំងគ្រាប់ដែលបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

អភិបាលស្រុកបន្ទាយស្រី លោក ណុប វុទ្ធី ប្រាប់VODឲ្យដឹងនៅថ្ងៃនេះថា កាលពីយប់ម្សិលមិញសមត្ថកិច្ចបានឃាត់ខ្លួនសហការីបីនាក់របស់អង្គការដោះមីនកម្ពុជានិងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ជាប្រធាន លោក អឿន យុន អនុប្រធាន និងលោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិ ដើម្បីស្រាវជ្រាវពាក់ព័ន្ធករណីការឆេះឃ្លាំងគ្រាប់ដែលបានកើតឡើងកាលពីថ្ងៃទី២៧សីហានៅក្នុងបរិវេណសារមន្ទីរមីនក្នុងស្រុកបន្ទាយស្រី។

លោក ណុប វុទ្ធី បន្តឲ្យដឹងថា មូលហេតុដែលឆេះគឺដោយសារគ្រាប់ដែលដោះមកបន្សាបធ្លាក់ប៉ះរំសេវបង្កឲ្យឆាបឆេះឃ្លាំងនោះ ហើយឡានទឹកបានអន្តរាគមន៍ពន្លត់រួចរាល់ហើយដែរ។

លោកអភិបាលស្រុកបន្ទាយស្រីរូបនេះបញ្ជាក់បន្ថែមថា ករណីឆេះឃ្លាំងទំហំជាងមួយម៉ែត្រជាប់នៅខាងក្រោយសារៈមន្ទីរ មិនមានប៉ះពាល់ដល់មនុស្សនៅជុំវិញនោះទេ។

ឆ្នាំ១៩៩៧ លោកបានបង្កើតសារមន្ទីរមីនមួយដោយខ្លួនឯងនៅខេត្តសៀមរាប ហើយរហូតមកដល់បច្ចុប្បន្ននេះ សារមន្ទីរមីនរបស់លោកបានប្ដូរទីតាំងទៅស្រុកបន្ទាយស្រី ដោយមានទាំងចិញ្ចឹមកុមារកំព្រាចំនួនជិត៣០នាក់ទៀតផង។

ឆ្នាំ២០០៨ លោក អាគីរ៉ា បានបង្កើតអង្គការដោះមីនមួយឈ្មោះថាអង្គការដោះមីនកម្ពុជា ហើយអង្គការនេះមានការគាំទ្រថវិកាពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ