ក្រសួងអំពាវនាឲ្យម្ចាស់សហគ្រាស​​ទាំងអស់បើកប្រាក់ឈ្នួលជូនកម្មករមុនថ្ងៃភ្ជុំបិណ្ឌ

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ដំណឹងស្តីពីការឈប់បុណ្យដោយមានការបើកប្រាក់ឈ្នួលការងារជូនកម្មករ​និយោជិត​ទាំងអស់ មុនពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹង ម្ចាស់ និងនាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរៀបចំបើកប្រាក់ឈ្នួលការងារឲ្យកម្មករនិយោជិតឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃគឺ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលាខាងមុខ។

ក្រសួងបញ្ជាក់ថា បើម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន គ្មានលទ្ធភាពបើកប្រាក់ឈ្មួលទាន់ពេលទេ គឺអនុញ្ញាតឲ្យកម្មករ​និយោជកទាំងអស់ បានទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយមុនពេលបុណ្យភ្ជុំបិណ្ឌ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ