លោក មាជ សុវណ្ណារ៉ា ប្រាប់មន្ត្រីទូតអាមេរិកថាលោកនៅតែធ្វើជាអ្នកនយោបាយប្រឆាំងដដែល

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ(រូបFB Meach Sovannara)

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើបចេញពីពន្ធនាគារបានប្រាប់មន្ត្រីស្ថានទូតអាមេរិកថាលោកនៅបន្តធ្វើអ្នកនយោបាយប្រឆាំងដដែលបើទោះជាមិនមានបក្ស។​

ប្រាប់VODតាមទូរសព្ទកាលពីម្សិលមិញ លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថាលោកបានទៅជួបមន្ត្រីស្ថានទូតអាមេរិកកាលពីថ្ងៃពុធកន្លងទៅ ដោយថានោះជាជំនួបដើម្បីសួរសុខទុក្ខក្នុងនាមលោកជាពលរដ្ឋដែលមានសញ្ញាតិអាមេរិក។

លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍បន្ថែមថា លោកនៅតែបន្តធ្វើអ្នកនយោបាយប្រឆាំងដដែលបើទោះជាមិនមានគណបក្សដោយបញ្ជាក់ថា លោកយកវោហារសាស្ត្រដើម្បីអប់រំប្រជាពលរដ្ឋឲ្យស្គាល់ពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក មាជ សុវណ្ណារ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំនិងចូលរួមចលនាកុបកម្ម បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលានប្រជាធិបតេយ្យចាស់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

លោក មាជ សុវណ្ណារ៉ា និងអតីតសកម្មជនគណបក្ស សង្គ្រោះជាតិ១៤នាក់ទៀតដែលជាប់ឃុំ ត្រូវតុលាការដោះលែង កាលពីដើមសប្តាហ៍នេះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើសុំព្រះមហាក្សត្រលើកលែងទោស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ