មេដឹកនាំកូរ៉េទាំងពីរត្រៀមជួបគ្នាម្តងទៀត

មេដឹកនាំកូរ៉េទាំងពីរជួបគ្នាកាលពីខែមេសា(រូបពី Fox News)

មេដឹកនាំកូរ៉េខាងត្បូងបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាងនៅសប្តាហ៍ក្រោយ ដើម្បីជជែកគ្នារៀបចំផែនការត្រៀមឲ្យថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរអាចជួបគ្នាជាថ្មីម្តងទៀតពិភាក្សាលើកម្មវិធីអាវុធនុយក្លេអ៊ែ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post បានឲ្យដឹងថា លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនឹងបញ្ជូនបេសកជន២រូប ទៅកាន់កូរ៉េខាងជើងនៅថ្ងៃពុធសប្តាហ៍នេះ។​

កាលពីថ្ងៃទី២៧ខែមេសា ឆ្នាំនេះ លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុនបានជួបគ្នាម្តងរួចមកហើយ នៅក្នុងតំបន់ផានម៉ុនជុំ ជាតំបន់ដែលគ្មានកងទ័ពនៃប្រទេសទាំងពីរ។​ការជួបគ្នាពេលនោះគឺជាលើកទី១ហើយរបស់មេដឹកនាំនៃប្រទេសទាំងពីរចាប់តាំងពីកូរ៉េបែងចែកជាពីរ កាលពីសង្គ្រាមឆ្នាំ១៩៥០ដល់១៩៥៣។​

បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់កំពុងតែមានការព្រួយបារម្ភពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយតែងតែស្វែងរកការចរចាដើម្បីដោះស្រាយ។ ចំណែកកូរ៉េខាងជើងព្រមចរចា ក៏ដោយសារតែហេតុផលសេដ្ឋកិច្ច។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ