លោក ហ៊ុន សែន ស្នើដាក់ឧត្តមសេនីយ៍១០រូបចូលនិវត្តន៍និង៣រូបដំឡើងតំណែង

ក្នុងពិធីរំឭកខួប៤០ឆ្នាំ ដែលលោកផ្តាច់ខ្លួនចេញពីរបបខ្មែរក្រហម។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៧(រូបពី AFP/ gettyimages)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដាក់មន្ត្រីជាន់ខ្ពស់នគរបាលជាតិចំនួន១០រូបឲ្យចូលនិវត្តន៍ ស្របពេលជាមួយគ្នានេះ លោកក៏បានស្នើដំឡើងតួនាទីមន្ត្រី៣រូបផ្សេងទៀត។

កាលពីថ្ងៃសុក្រម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់លិខិតពីរផ្សេងគ្នាថ្វាយព្រះមហាក្សត្រ។​

លិខិតទី១ស្នើដាក់ឧត្តមសេនីយ៍១០រូបឲ្យចូលនិវត្តន៍រួមមាន លោក ម៉ៅ ប៊ុនណារិន, លោក សុខ ផល, លោក ម៉ៅ ច័ន្ទតារា, លោក ថោង សំអាត, លោក ផាន ពៅ, លោក មូន សារ៉ន, លោក សួស អង្គារ៍, លោក ជួន សុវណ្ណ, លោក ឯម សំណាង និង លោក លី កឹមឡុង។

ចំណែកលិខិតទី២ ស្នើដំឡើងតំណែងឧត្តមសេនីយ៍៣រូបរួមមានលោក គៀត ច័ន្ទថារិទ្ធ អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ដំឡើងទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ជំនួស លោក សុខ ផល។លោក កង សុខន អគ្គ​ស្នងការរង​នគរ​បាលជាតិ​ ដំឡើងទៅ​ជាអគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម ជំនួសលោក ម៉ៅ ច័ន្ទតារា។ លោក សេង យូ អ៊ាន់ អគ្គ​នាយករង ដំឡើងទៅ​ជាអគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជំនួសលោកលោក ម៉ៅ ប៊ុន​ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ