សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម​១៥នាក់ ករណីស្នាក់នៅខុសច្បាប់

​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ស្ថិត​នៅ​ ភូមិ​ច្រាង​បាក់​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

ជនជាតិរៀតណាមចំនួន ១៥នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រោយពីមានការស៊ើបអង្កេតនិងអនុវត្តនិតិវិធី ចុះត្រួតពិនិត្យផ្លូវច្បាប់ចំពោះជនបរទេសរស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយកាលពីម្សិលមិញគឺ មូលហេតុនៃការឃាត់ខ្លួនដោយសារការរស់នៅនិងធ្វើការលើទឹកដីកម្ពុជាខុសច្បាប់។ ក្នុងចំណោម១៥នាក់នោះមានស្រី៦នាក់។​

ជនបរទេសដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះ​ មានចំនួនសរុប ៧៧២នាក់ ក្នុង​ចំណោម​ជន​បរទេស ៤៣​សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាមចំនួន១៩២នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ