កម្មករសំណង់នៅប៉ៃលិន៤នាក់ស្លាប់ដោយសារដាច់ខ្សែរ៉ត

កម្មករសំណង់ដែលរងគ្រោះ(រូបពីនគរបាលជាតិ)

របាយការណ៍របស់នគរបាលបានបង្ហាញថា កម្មករសំណង់ចំនួន៤នាក់ស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ ដោយតែដាច់ខ្សែរ៉ត ឬ ខ្សែយោង នៅការដ្ឋានសំណង់មួយមានទីតាំងស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តបៃលិន។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ បានឲ្យដឹងថា ខ្សែរ៉តនោះយោងមនុស្ស និងពិដាន ឡើងទៅលើហើយដល់ជាន់ទី៦ក៏ដាច់ធ្លាក់ចុះក្រោម។​

គេហទំព័រដដែលបានបន្ថែមទៀតថា ករណីមានមនុស្សស្លាប់ និងរងរបួសនេះស្ថិតនៅអាគារកំពុងសាងសង់ ដែលអាគារនេះមានកម្ពស់សរុប១២ជាន់ ស្ថិតនៅទល់មុខនឹងសណ្ឋាគារម្ដុដ​​ពេជ្រ ខេត្តបៃលិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ