មេដឹកនាំ​ចិន​អបអរ​លោក ហ៊ុន សែន ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​ជា​ថ្មី​​ទៀត

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ ព្រឹកថ្ងៃទី ០៦ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

មេដឹកនាំ​ចិន បាន​អបអរ​សាទរ​ដល់​លោក​ ហ៊ុន សែន តែ​ប៉ុន្មាន​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​​ជា​​ថ្មី​ម្ដង​ទៀត។

ក្នុង​លិខិត​អបអរ​ដែល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវការ​ និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ នាយករដ្ឋ​មន្ត្រី​ចិន លោក លី ឃឹងជាំង បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន ប្រជាជន​កម្ពុជា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដ៏​សម្បើម នៅ​ក្នុង​បុព្វ​ហេតុ​នៃ​ការ​កសាង​ជាតិ។

មេដឹកនាំ​ចិន​រូប​នេះ បាន​លើក​ឡើង​បន្ថែម​ថា រដ្ឋាភិបាល​ចិន​បង្ហាញ​ការ​យល់​ឃើញ​យ៉ាង​ជ្រាល​ជ្រៅ​ថា លោក ហ៊ុន សែន នឹង​បន្ត​ដឹកនាំ​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ប្រទេស​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា និង​ប្រកប​ដោយ​វិបុលភាព​បន្ថែម​ទៀត។

លោក លី បាន​ផ្ញើ​សារ​អបអរ​លោក​ ហ៊ុន សែន បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ត្រូវ​បាន​សមាជិក​សភា​​មក​ពី​គណបក្ស​កាន់​អំណាច​ទាំង​អស់ ជ្រើស​តាំង​រូប​លោក​ជា​នាយករដ្ឋ​មន្ត្រី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ