លោក​ ហ៊ុន សែន ធ្វើការប្ដេជ្ញាជាឱឡារិកថានឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិឲ្យបានជោគជ័យ

លោក ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ០៧ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​ ហ៊ុន សែន បានធ្វើការប្ដេជ្ញាជាឱឡារិកចំពោះប្រជាពលរដ្ឋ​ទូទាំងប្រទេសថា លោក​នឹងបន្ត​ដឹក​នាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិឲ្យបានសម្រេចជោគជ័យថែម​ទៀត​ក្នុង​អាណត្តិ​ថ្មី​នេះ។

តាមគេហទំព័រហ្វេសប៊ុក របស់លោកនាករដ្ឋមន្រ្តី​ ហ៊ុនសែន ដែលចេញនៅថ្ងៃនេះថា សម្រាប់អាណត្តិទី៦នេះលោកនឹងបន្ដយកចិត្តទុកដាក់ និងអនុវត្តវិធានការជាក់ស្ដែងជាអាទិភាពចំនួន៤គឺ បន្ដបង្កើនប្រាក់ឈ្នួលកម្មករ បន្ដបង្កើនប្រាក់បៀរវត្ស បញ្ចុះតម្លៃអគ្គិសនី និងដាក់ឲ្យអនុវត្តកម្មវិធីគោល​នយោបាយគាំពារសង្គម។

លោកបានបន្ដទៀតថា រាជរដ្ឋាភិបាលនៅតែបន្ដអនុវត្តន៍យុទ្ធសាស្ដ្រចតុកោណជាបន្ដទៀតដោយអាទិភាព១គឺវិស័យធនធានមនុស្ស និងវិស័យបន្ទាប់ទៀតដែលរួមមាន ផ្លូវ ទឹក និងភ្លើងដែលជាវិស័យទំាង៤ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

ក្នុងអាណត្តិទី៦នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្រ្តីីហ៊ុន សែន​ គ្រប់​គ្រង​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ