លោក​ ហ៊ុន សែន ​អញ្ជើញទៅចិនមុន​គេបន្ទាប់​ពី​ជាប់​ឆ្នោត​ជានាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី៦

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង (រូបភាព៖ ហ្វេសប៊ុក លោក​ ហ៊ុន សែន)

លោក​ ហ៊ុន សែន នឹង​អញ្ជើញទៅប្រទេស​ចិនមុនគេ បន្ទាប់ពី​លោក​ជាប់​ឆ្នោត​ជានាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី៦នេះ ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការ  អន្ដរជាតិ ដែលចេញនៅថ្ងៃនេះថា លោក ហ៊ុន សែន នឹង ចូលរួមពីធីតាំងពិព័​រណ៍ចិន-អាស៊ានលើកទី១៥ ដែលមានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងទីក្រុងណាននី​ង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងការតាំងពិពណ៌នេះលោក ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះនឹងពិធីបើកពិព័រណ៌ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន។

ក្រសួងក៏បានបន្ដទៀតថា អំឡុងពេលស្នាក់នៅប្រទេសចិន លោក​ ហ៊ុន សែន​ នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយឥស្សរជនចិន និងទទួលការជួបសម្ដែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗទៀត។

នាយករដ្ឋ​មន្ត្រី​ចិន លោក លី ឃឹងជាំង ​កាលពីម្សិលមិញ​ ​បាន​អបអរ​សាទរ​ដល់​លោក​ ហ៊ុន សែនដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​​ជា​​ថ្មី​ម្ដង​ទៀត ហើយលើកឡើងថា​ ក្រោម​ការ​ដឹកនាំ​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន ប្រជាជន​កម្ពុជា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដ៏​សម្បើម នៅ​ក្នុង​បុព្វ​ហេតុ​នៃ​ការ​កសាង​ជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ