ក្រសួងការពារជាតិធ្វើពិធីតែងតាំង លោក ហ៊ុន ម៉ាណែត ជាមេទ័ពជើងគោក ​

ការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក (រូបភាព៖ FN)

ក្រសួងការពារជាតិបានធ្វើពិធីប្រកាសតែងតាំងកូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាមេបញ្ជាការកងទ័ពជើងគោក រួមជាមួយនាយទាហានជាន់ខ្ពស់២នាក់ទៀត។

ពីធីនេះបានធ្វើឡើងនៅវិមានសន្តិភាពនៅរសៀលនេះ ដោយមានការចូលរួមពី​រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់ ប្រកាសតែងតាំងដំឡើងឋានន្ដរ​ស័ក្ដិ លោក ហ៊ុន ម៉ាណែត ធ្វើជាមេបញ្ជាការកងទ័ពជើងគោក លោក ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះ និង លោក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

គួររម្លឹកថា លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​ជា​​មេ​បញ្ជាការ​ស្ដីទី​នៃ​កង​ទ័ព​ជើង​គោកបន្ទាប់​ពី​ លោក មាស សុភា បាន​លាលែង​ពី​តំណែង​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់ការ​បោះ​ឆ្នោត​សភាអាណត្តិទី៦ ​កាល​ពី​ចុង​ខែ​កក្កដា​កន្លងម​ក​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ