ឌូទើតេ បន្ទោស ត្រាំ ថាធ្វើឲ្យមានវិបត្តិប៉ះពាល់ដល់សេដ្ឋកិច្ចហ្វីលីពីន

លោក ដូណល ត្រាំ និង លោក ឌូទើតេ (រូប ពី CNN)

ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃសៅរ៍នេះ បានចោទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ ជាអ្នកធ្វើឲ្យមានវិបត្តិបណ្តាលឲ្យអតិផរណាសេដ្ឋកិច្ចហ្វីលីពីនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំកន្លងទៅនេះ។​

តាមការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ចហ្វីលីពីនកាលពីខែសីហាបង្ហាញថា ប្រទេសនេះជួបអតិផរណា ៦,៤ ភាគរយ គឺជាអត្រាខ្ពស់បំផុតដែលមិនធ្លាប់មានរយៈពេល៩ឆ្នាំមកនេះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។

លោក ឌូទើតេ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា មូលហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនេះគឺដោយសារតែ លោក ដូណល ត្រាំ ដំឡើងពន្ធនាំចូលអាមេរិក។  ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបានខឹងសម្បារជាមួយលោក ត្រាំទេ គឺគ្រាន់តែយកបញ្ហានេះ ទៅជជែកគ្នារកដំណោះស្រាយ។​

លោក ឌូទើតេ មិនបានបញ្ជាក់ថា តើការជជែកជាមួយលោក​ដូណល ត្រាំ ធ្វើឡើងដោយរបៀបណា​គឹជួបផ្ទាល់ឬ តាមទូរសព្ទ ?ឬ ត្រូវជជែកនៅពេលណានោះទេ?។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ