ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុនកើនឡើងដល់៣០នាក់

ក្រុមការងារជួយសង្ គ្រោះរញ្ជូយដីនៅជប៉ុន(រូបពី AFP)

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៣០នាក់គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ផ្សេងទៀតកំពុងតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងភក់និងបំណែកអាគារផ្សេងៗ។

តាមការចុះផ្សាយរបស់Channel News Asia បានឲ្យដឹងថា ភាគច្រើននៃចំនួនអ្នកស្លាប់គឺនៅក្នុងទីក្រុងតួចមួយនៅតំបន់ដាច់ស្រយាល ឈ្មោះ Atsuma ដែលមានការរញ្ជួយដីខ្លាំងក្នុងកម្លាំងញ័រ៦,៦រិច្ឆទ័រ។​

អាជ្ញាធរនៅភាគខាងជើងនៃកោះ ហុកកៃដូ បានឲ្យដឹងថា មនុស្ស៩នាក់ទៀតនៅបាត់ខ្លួន ក្រុមការងារកំពុងស្វែងរក ចំណែកអ្នករងរបួសមានចំនួន៤០០នាក់។

ចាប់ពីមានការរញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍មក បានបណ្តាលឲ្យអ្នករស់នៅលើកោះហុកកៃដូប្រមាណ៣លានគ្រួសារបាត់បង់អគ្គិសនីប្រើប្រាស់ ហើយរដ្ឋាភិបាលបានប្រើប្រាស់លុយសម្រាប់សង្គ្រោះក្នុងស្ថានភាពអាសន្នដឹកស្បៀង និងប្រេងឥន្ធនៈយកទៅតំបន់នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ