ព័ត៌មានថ្មី៖ លោក កឹម សុខា​ ត្រូវបានដោះលែងនៅម៉ោង៣ទៀបភ្លឺ

លោក កឹម សុខា (រូបថត៖ FB)

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក  កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅម៉ោង៣ទៀបភ្លឺថ្ងៃចន្ទទី១០ខែកញ្ញា។​

តាមប្រភពបញ្ជាក់ពីគ្រួសាររបស់លោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានដោះលែងកាលពីម៉ោងជាង៣ចេញពីពន្ធនាគារត្រពាំងផ្លុង ហើយម៉ោងជាង៥ព្រឹកនេះ លោកមកដល់ផ្ទះរបស់លោកនៅភ្នំពេញហើយ។​

សមត្ថកិច្ចបានសម្រុកចូលក្នុងផ្ទះលោក កឹម សុខា កាលពីរំលងអធ្រាត ថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ ចង់ផ្តួលរំលំរដ្ឋាភិបាល។​

វីអូឌី នឹងជូនព័ត៌មានលម្អិតនៅពេលខាងមុខ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ