លោកស ថេត ឡើង​កាន់​តំណែង​មេ​នគរបាល​ភ្នំពេញ​ជំនួស​លោក ជួន សុវណ្ណ នៅ​ថ្ងៃ​ស្អែក

អតីតស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត កាលពីកន្លងទៅ (រូបភាព៖ នគរបាលជាតិ)

អតីតស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត នឹងចូលកាន់ដំណែងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ​ ជំនួសលោក ជួន សុវណ្ណ ដែលលោកត្រូវបានផ្លាស់ប្តូរភារកិច្ច ឲ្យ​ទៅ​កាន់​តួនាទី​ជាអនុប្រធា​នអាជ្ញា​ធរជាតិប្រយុទ្ធ​​​ប្រឆាំងគ្រឿ​ង​ញៀន​​វិញ។

លោក ស ថេត បានប្រាប់វីអូឌីតាមទូរស័ព្ទថា លោកនឹងចូលកាន់តំណែងជាផ្លូវការនៅរសៀលថ្ងៃស្អែកនេះ ដែលពិធីនេះនឹងធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក​ឧត្ដមសេនីយ៍​ឯក ស ថេត  បាន​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​ស្នងការ​រង​នគរបាល​​ជាតិ​កាល​ពី​ខែ​កញ្ញាឆ្នាំ​មុន បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ