ក្រសួងការ​ពារជាតិ​ផ្ទេរអង្គភាព​​ចំនួន​៥​ឲ្យ​​​លោក​ ហ៊ុន ម៉ាណែត​ គ្រប់​គ្រង

ការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក (រូបភាព៖ FN)

ក្រសួង​ការ​ពារជាតិ​បាន​សម្រេច​ផ្ទេរ​អង្គភាព​ទ័ព​ចំនួន​៥​ពី​អគ្គ​បញ្ជា​ការ​ទ័ពឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់បញ្ជាការ​ដ្ឋាន​កង​ទ័ពជើង​គោកដែលគ្រប់​គ្រងដោយ​កូនប្រុស​​លោកនាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន គឺ​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត។ ​

ក្នុង​សេចក្តីប្រកាសចុះ​ថ្ងៃ​ទី​៦ កញ្ញា ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​លោក ទៀ បាញ់​ អង្គភាព​ទ័ព​ទាំង​៥​នោះ​រួមមាន កងពល​ធំ​អន្តរាគមន៍​លេខ២ កងពល​ធំ​អន្តរាគមន៍​លេខ៣ កងពល​តូចអន្តរាគមន៍​លេខ១ កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រ​​យោងលេខ​៩១១ និង​កង​ពល​តូច​លេខ​៧០។ ​​

ការ​ផ្ទេរ​កង​ទ័ពចំនួន​៥អង្គភាព​​ឲ្យស្ថិត​​ក្រោមការគ្រប់​គ្រង​របស់បញ្ជាការ​ដ្ឋាន​កង​ទ័ពជើង​គោកនេះ ​គឺធ្វើ​ឡើង​តែ១​ថ្ងៃ​ប៉ុណ្ណោះ​មុន​​លោកហ៊ុន ម៉ាណែត​​ត្រូវ​បាន​ក្រសួង​ការ​ពារ​ជាតិ​តែង​តាំង​ជា​មេទ័ព​ជើងគោក​ជាផ្លូវការ។

លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​ជា​​មេ​បញ្ជាការ​ស្ដីទី​ នៃ​កង​ទ័ព​ជើង​គោក បន្ទាប់​ពី​លោក មាស សុភា បាន​លាលែង​ពី​តំណែង​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់ការ​បោះ​ឆ្នោត​សភា​ កាល​ពី​ចុង​ខែ​កក្កដា​កន្លងម​ក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ