លោក ស ថេត ឡើងកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការ

អតីតស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត កាលពីកន្លងទៅ (រូបភាព៖ នគរបាលជាតិ)

លោក ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការនារសៀលថ្ងៃនេះ នៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្តេជ្ញាថាលោកគោរព និងអនុវត្តយ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរដ្ឋធម្មនុញ្ញកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកក៏បានសន្យាថា​នឹង​ប្រតិបត្តិយ៉ាងមឺុងម៉ាត់ និងដោយសច្ចធម៌ចំពោះមុខច្បាប់ និងបទបញ្ញាត្តិផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ក្រៅពីនេះលោកក៏បាន​ប្ដេជ្ញាដែរថានឹងប្រើ​កម្លាំងកាយចិត្ត និងគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូច​ជា​រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀតឲ្យបានល្អប្រសើរ។

លោក​ ស ថេត ​ បាន​ត្រូវ​បាន​តែង​តាំង​ជា​អគ្គស្នងការ​រង​នគរបាល​​ជាតិ​កាល​ពី​ខែ​កញ្ញាឆ្នាំ​មុន បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ