ក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច

នរោត្តម ចក្រាវុឌ្ឍ (រូបភាព៖ ហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ)

ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ខែកញ្ញា បានស្នើឲ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ ចំពោះការតែងតាំងប្រធានស្តីទី។​

តាមលិខិតរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយលោក ស ខេង  បានបញ្ជាក់ថា ក្រសួងទទួលបានសេចក្តីសម្រេច កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចំពោះការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី។​

ក្នុងលិខិតនោះក្រសួងមហាផ្ទៃបានស្នើឲ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ។​

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្ររបស់សម្តេចក្រុមព្រះ ហើយត្រូវបានតែងតាំងជាប្រធានស្តីគណបក្សក្រោយពេលដែលសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍មិនអាចដឹកនាំគណបក្សបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ