លោក ហ៊ុន សែន​ ប្រាប់ក្រុមហ៊ុនចិនកុំឲ្យបារម្ភពីការលុបកិច្ចសន្យា

លោក ហ៊ុន សែន អញ្ជើញជួបឧបនាយករដ្ឋមន្រ្តីចិន និងអញ្ជើញជួបក្រុមហ៊ុនវិនិយោគធំៗចិនចំនួន៨ ថ្ងៃ១១​ កញ្ញា​ ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន /Screenshot)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខតំណាង​ក្រុម​ហ៊ុន​ចំនួន​៦​របស់​ចិន​ ថា​រដ្ឋាភិបាល​របស់​លោក​នឹង​មិន​លុប​ចោល​កិច្ចសន្យា​ចាស់​ណា​មួយ​​នោះ​ទេ លើស​ពី​នេះ​មាន​តែ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​មក​កម្ពុជា​ឲ្យ​ច្រើន​ថែម​ទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេស​បុក​របស់​លោកកាល​ពី​ម្សិល​មិញ​ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ នឹងបន្តជំរុញលើកទឹកចិត្តនិងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ក្នុងនោះ​រាប់​ទាំង​វិនិយោគ​ទុន​ចិន​ដែលមានគម្រោងទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្របពេលដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។​ ការលើកឡើងរបស់លោកហ៊ុន សែន ពេលនេះក៏ធ្វើឡើង​ស្របពេលដែលមេដឹកនាំថ្មីរបស់ម៉ាឡេស៊ី បានលុបចោលគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនចិន​។​

ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះ​ទំហំវិនិយោគ​របស់​ចិន​មាន​ទឹក​ប្រាក់​ជាង១៧ពាន់លានដុល្លារអាមេរិក។

អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ