គ.ជ.ប គ្រោង​ចុះ​ឈ្មោះ​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​នេះ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ប្រកាស​ថា ខ្លួន​គ្រោង​នឹង​ចុះ​ឈ្មោះ​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

គ.ជ.ប. បាន​រៀបរាប់​បន្ថែម​ថា ខ្លួន​នឹង​ចុះ​ឈ្មោះ​ពលរដ្ឋ ៤៨៩ ៩៦៣​នាក់ ចូល​ក្នុង​បញ្ជី​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ គ.ជ.ប.​ថា ក៏​គ្រោង​លុប​ឈ្មោះ​ពលរដ្ឋ​​ចេញ​ពី​បញ្ជី​បោះឆ្នោត​ជិត ១០​ម៉ឺន​នាក់​ផង​ដែរ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ពលរដ្ឋ​ដែល​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ គ.ជ.ប. ថា ពលរដ្ឋ​ទាំង​នោះ​ទទួល​មរណភាព ត្រូវ​បាន​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន និង​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ពួកគេ។

តួលេខ​របស់​ គ.ជ.ប. បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ជាង ៨​លាន ៣​៨​ម៉ឺន​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ