រដ្ឋាភិបាល​បញ្ជា​ឲ្យ​ចុះ​ត្រួត​ពិនិត្យ និង​រៀបចំ​អាហារដ្ឋាន​តាម​រោងចក្រ​សហគ្រាស

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

រដ្ឋាភិបាល​បាន​បញ្ជា​ទៅ​ស្ថាប័ន​រដ្ឋ​នៅ​តាម​ខេត្ត និង​រាជ​ធានី ឲ្យ​ត្រួត​ពិនិត្យ​មើល​រោងចក្រសហគ្រាស និង​គ្រឹះស្ថាន​នានា ដើម្បី​រៀបចំ​ទីកន្លែង​សម្រាប់​កម្មករ​និយោជិត​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ។

ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ​នៅ​តាម​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ឲ្យ​ចុះ​ត្រួត​ពិនិត្យ​មើល​​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​នានា ដើម្បី​រៀបចំ​ឲ្យ​មាន​កន្លែង​សម្រាប់​កម្មករ​និយោជិត​សម្រាក និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់។

ក្នុង​លិខិត​ដដែល លោក ជា សុផារ៉ា បាន​ណែនាំ​ទៅ​ម្ចាស់​គម្រោង​សាង​សង់​រោងចក្រ​សហគ្រាស​នានា ឲ្យ​រៀបចំ​ប្លង់​អាហារ​ដ្ឋាន​ សម្រាប់​កម្មករ​សម្រាក និង​ពិសារ​អាហារ​ថ្ងៃ​ត្រង់។

លោក ជា សុផារ៉ា បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា វិធានការ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា។

លោក ជា សុផារ៉ា បានបញ្ជា​ទៅ​ប្រធាន​មន្ទីរ​នានា​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​-កម្មការិនី​រោងចក្រ​កាត់​ដេរ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ