ADB៖ ការ​បង្កើន​ប្រាក់​ឈ្នួល​ឆាប់​រហ័ស​របស់​កម្ពុជា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ស្រុក

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ស្រុក ខណៈ​ការ​ប្រកួត​ប្រជែង​កម្លាំង​ពល​កម្ម​ថោក​ខាង​ក្រៅកំពុង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រឈម​។

​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦ កញ្ញា នេះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្ត​បន្ទាប់​ឲ្យកម្មករ ជា​ភាព​ហានីភ័យ​មួយ​ដល់​កម្ពុជា​ ខណៈ​ដែល​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ផ្សេង​ទៀត​មាន​តម្លៃ​ថោក​ជាង​កម្ពុជា​នោះ។ ​

​ទោះយ៉ាងណាក៏ដោយតាមប្រភពខាងលើ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​កំណើន​ប្រហែល​​៧​ភាគរយ​ដដែល​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៩​ខាង​មុខ ដោយ​សារ​តែ​ការ​នាំ​ចេញ​នៅ​តែ​មាន​កំណើន ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទេសចរណ៍ ការ​បញ្ជា​ទិញ​កើន​ឡើង និង​មាន​គោលនយោបាយ​សារពើពន្ធ តែ​ការ​ចំណាយ​របស់​កម្ពុជា​នៅ​តែ​មាន​ចំនួន​ច្រើន​ជាង​ចំណូល​នៅ​ឡើយ​។

​​​​ចាប់​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ២០១៨ នេះ ​រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ដល់​កម្ម​ករ​ជា​បន្តបន្ទាប់​ពោលគឺពី​៤០ ដល់​១៧០ដុល្លារក្នុង​មួយ​ខែ ហើយ​ក៏​សន្យា​ថា​នឹង​មាន​ការ​ពិភាក្សា​ដំឡើង​បន្ត​ទៀត​នា​ឆ្នាំ​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ