រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការរៀបចំចងក្រងវចនានុក្រមខ្មែរ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា (រូបភាព៖ បណ្ដាញសង្គម)

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិរៀបចំវចនានុក្រមភាសាខ្មែរ ដែលមានសមាសភាពចំនួន៣០នាក់។​

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើនៅថ្ងៃទី២១ ខែសីហា បានឲ្យដឹង សមាសភាពនៃគណៈកម្មាធិការជាតិ​រៀបចំវចនានុក្រមភាសាខ្មែរទាំង៣០នាក់នៃ​ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ត្រូវមានភារកិច្ចរៀបចំធ្វើវចនានុក្រមភាសាខ្មែរ ដោយឈរលើស្មារតីអភិរក្ស និងអភិវឌ្ឍ​ភាសានិងអក្សរខ្មែរ និងយកវចនានុក្រមខ្មែររៀបចំដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយ​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧ ជាគោល។

អនុប្រធានវិទ្យាស្ថានភាសាជាតិ លោក វង្ស មេង បានឲ្យដឹងថា វចនានុក្រមភាសាខ្មែរ​នេះបាន​ចាប់ផ្តើមរៀបចំតាំងពីខែឧសភា ឆ្នាំ​២០១៨ មក ហើយបច្ចុប្បន្ននេះ គឺកំពុងតែរៀបចំដំណើរការនៅឡើយ។ នៅក្នុង​វចនានុក្រមនោះ​ផ​ងដែរ គឺមានពាក្យថ្មីៗ ចន្លោះពី ២៥០០០ ទៅ៣០០០០ពាក្យ។

វចនានុក្រម​ខ្មែរ​ដំបូង​បំផុត​ដែល​បាន​រៀបរៀង​ដោយ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បានបោះពុម្ពផ្សាយលើកទីមួយនៅឆ្នាំ​១៩៣៨៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ