ធនាគារ​ជាតិ​បិទ​គ្រឹះស្ថាន​ឥណទាន​ជិត​១០ស្ថាប័ន​បន្ថែម​ទៀត

ធនាគារជាតិកម្ពុជា

ធនាគារ​ជាតិ​បាន​ប្រកាស​បិទ​គ្រឹះស្ថាន​ប្រតិបត្តិការ​ឥណទាន​ជិត​១០​ស្ថាប័ន​​បន្ថែម​ទៀត​បន្ទាប់​ សម្រេច​លុប​ចោល​​អាជ្ញា​ប័ណ្ណ​ស្ថាប័ន​ផ្ដល់​កម្ចី​នៅ​តាម​ជនបទ​ជិត ៣០ កាលពី​ដើម​ខែ​នេះ។

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ២៦ កញ្ញា ធនាគារ​ជាតិ​បាន​សម្រេច​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុចំនួន១ដែល​មាន​ឈ្មោះ ឡឺ រ៉ូស៊ែ ហ្វាយ​នែន​សល លីស៊ីង ភីអិលស៊ី មោឃភាព​វិញ្ញាបនបត្រ​​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន៥ ដែល​រួមមាន ចំរើន ចំរើន ហ្វាយ​នែន ម.ក អេច អូ អ អេស ក្រេឌីត ម.ក មិត្តភាព ហ្វាយនែន ម.ក ហ្វ៊ែរ ឃែភីថល ម.ក និង សូពន្លឺ ហ្វាយនែន ម.ក និង​បាន​មោឃភាព​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ប្ដូរ​ប្រាក់​ចំនួន​២ ដែល​មាន​ក្រុមហ៊ុន វី ឃែស អ៊ិនធើណេសិនណល ឯ.ក និង​ក្រុមហ៊ុន អេហ្វអិកស៍ យូណាយធីត អ៊ិនវេសម៉ិន ឯ.ក។

កាលពី​ដើម​ខែ​កញ្ញា​នេះ​ ធនាគារ​ជាតិ​បាន​សម្រេច​លុប​ចោល​​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ផ្ដល់​កម្ចី​នៅ​តាម​ជនបទ​ជិត ចំនួន២៦ តាម​​ការ​ស្នើសុំ​របស់​បណ្ដា​គ្រឹះស្ថាន​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ