ក្រសួងពីរក្រើនរំលឹកពលរដ្ឋ​ពី​សុវត្ថិភាពចំណីអាហារនិងការធ្វើដំណើរនាពេលភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋនាំគ្នារាប់បាត្រថ្ងៃកាន់បិណ្ឌ១ វត្តទួលទំពូង កាលពីឆ្នាំ២០១៨។

ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃអំពាវអោយមានការប្រុងប្រយ័ត្នចំពោះចំណីអាហារនិងការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្ការនូវបញ្ហាសុខភាពនិងគ្រោះថ្នាក់មួយចំនួនដែលអាចនឹងកើតឡើង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញ​កាលពីថ្ងៃទៅ២៥ ខែកញ្ញា ឆ្នាំ២០១៨ បានក្រើ​នរំលឹកដល់​ពលរដ្ឋថា​ ការពុលចំណីអាហារភាគច្រើនគឺបណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អ និងការពិសារស្រាដែលបានផលិត ឬបិតដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ សេចក្តីជូនព័ត៌មានដដែលនេះ​ក៏បានអំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នមួយចំនួនទាក់ទងនឹងការប្រើប្រាស់​ ការហូបចុក ការសម្អាតបន្លែ ផ្លែឈើនិងសម្ភារៈផ្សេងៗ រួមទាំងការទុកដាក់ចំណីអាហារឲ្យមានអនាម័យ ជាដើម។

ចំណែកឯក្រសួងមហាផ្ទៃវិញ ក៏​បានចេញនូវសេចក្តីអំពាវនាវកាលពីម្សិលមិញទាក់ទងនឹងការធ្វើដំណើរនា​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ សេចក្តីអំពាវនាវនោះបានឲ្យដឹងយានយន្តដែលធ្វើចរាចរណ៍ក្នុងឱកាសភ្ជុំបិណ្ឌនេះនឹងមានការកើនឡើងខុសប្រក្រតី ដែលអាចអោយមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះជាដើម។ ប្រភពដដែលបានបន្តថា ដើម្បីបង្ការនិងទប់ស្កាត់នូវបញ្ហានេះ ក្រសួងអំពាវនាវអោយមានការ ត្រួតពិនិត្យបច្ចេកទេសយាន្តយន្តអោយបានត្រឹមត្រូវ គោរពច្បាប់ចរាចរណ៍ មានសីលធម៌ក្នុងការបើកបរ និង មិនត្រូវផ្ទុកអ្នកដំណើរលើសច្បាប់កំណត់នោះទេ​។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងប្រព្រឹត្ត​ទៅពីថ្ងៃទី០៨ ដល់ទី១០ តុលា ឆ្នាំ២០១៨ ខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ