តុលាការ​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាល​ក្រម​​ក្នុង​សំណុំ​រឿង ០០២វគ្គ​០២ នៅ​​ដើម​ខែ​វិច្ឆិកា

សាលាក្តីខ្មែរក្រហម(រូបភាពពីwww.eccc.gov.kh)

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ជុំវិញ​តុលាការ​កម្ពុជា(អ.វ.ត.ក ) ឬ​តុលាការ​ខ្មែរ​ក្រហម​បាន​​​សម្រេច​ប្រកាស​សាលក្រម​លើ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២លើក​ទី២​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​កាល​ពី​ដើម​ឆ្នាំ​២០១៧។

​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ២៦ កញ្ញា ម្សិល​មិញ តុលាការ​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា​ខ្លួន នឹង​ប្រកាស​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២ ពាក់ព័ន្ធ​នឹង​ជន​ជាប់​ចោទ នួន ជា ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនី​ស្ត​កម្ពុជា និង ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ នៅ​ថ្ងៃ​សុក្រ ទី១៦ វិច្ឆិកា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង ៩និង​៣០នាទីព្រឹក​តទៅ។

បើ​តាម​ អ.វ.ត.ក បទ​ចោទ​នៅ​ក្នុង​សំណុំ​រឿង ០០២វគ្គ​០២ ផ្តោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ ពាក់​ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម​ ក្នុង​ការដ្ឋាន​ការងារ និង​សហករណ៍ មន្ទីរ​សន្តិសុខ និង​ទី​តាំង​​សម្លាប់​មនុស្ស ការ​​ប្រល័យ​ពូជ​សាសន៍​ទៅលើ​ប្រជាជន​ចាម និង​វៀតណាម ការ​ប្រព្រឹត្តិ​ចំពោះ​ពុទ្ធសាសនិកជន និង​អតីត​មន្រ្តី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ការ​រៀប​​អាពាហ៍ពិពាហ៍​នៅ​ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ