ភ្លើងឆេះព្រះវិហារមួយនៅក្នុងខេត្តកំពង់ចាម

ព្រះវិហារដែលភ្លើងឆេះ(រូបពីនគរបាលជាតិ)

ភ្លើងឆេះព្រះវិហារមួយនៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម កាលពីម្សិលមិញ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួន​ ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់។​

គេហទំព័រនគរបាលជាតិបានឲ្យដឹងកាលពីល្ងាចម្សិលមិញថា មានអគ្គិភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់មកកម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃចុះជួយអន្តរាគមន៍ ហើយគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកចំនួន០២ស៊ឺទែន។

គេហទំព័រដដែលឲ្យដឹងបន្តថា ករណីនេះបណ្តាលអោយខូចខាតសម្ភារតុបតែងបាល័ង្កព្រះ ផ្នែកខ្លះនៃផ្ទាំងគំនូរពិដាន និងសម្ភារមួយចំនួនទៀត។

គេហទំព័របញ្ជាក់ថា អគ្គិភ័យនេះមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ហើយមូលហេតុបណ្តាលឲ្យឆេះនេះ មកពីការដុតភ្លើងទៀនទុកចោលមិនមានអ្នកនៅមើលខុសត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ